ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy Z Fold3 5G ត្រូវទម្លាយ!

វានៅសល់ពេល 5 ថ្ងៃទៀតគឺដល់ព្រឹត្តិការណ៍ Galaxy Unpacked ដែលក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូនដែលអាចបត់បានជំនាន់ថ្មីនោះគឺស្មាតហ្វូន  Samsung Galaxy Z Fold3 5G សម្រាប់ឆ្នាំ 2021 នេះ។ ស្មាតហ្វូនដែលអាចបត់បានថ្មីនេះក៏មានការទ្រទ្រង់ទៅលើ S Pen ផងដែរ។

image

ស្មាតហ្វូនដែលអាចបត់បានថ្មីនេះគឺមានអេក្រង់ 2x Dynamic AMOLED 2X ដែលមានកម្រិត 120 Hz refresh rate ។ អេក្រង់ខាងក្រៅរបស់ស្មាតហ្វូននេះមានទំហំ  6.2” និងកម្រិតភាពច្បាស់  832 x 2,260 px resolution (24.4:9) និងការពារដោយកញ្ចក់ Gorilla Glass Victus ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 10MP Selfie ។

image

អេក្រង់ខាងក្នុងរបស់ស្មាតហ្វូននេះមានទំហំ7.6” ជាមួយនឹងកម្រិតភាពច្បាស់ 1,768 x 2,208 px ។ អេក្រង់ទាំង 2 នេះគឺមានកម្រិត  370 ppi pixel density ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោមអេក្រង់ដែលមានកាមេរ៉ាទំហំ  4 MP ជាមួយនឹង f/1.8 aperture ។ ស្មាតហ្វូន  Galaxy Z Fold3 មានកាមេរ៉ា 3 គ្រាប់ទំហំ 12MP ៕