ព័ត៌មាន

EvilModel គឺជាវិធីសាស្រ្តថ្មីក្នុងការចែកចាយមេរោគ malware ដែលគេចផុតពីការរកឃើញដោយកម្មវិធីកម្ចាត់មេរោគ

ថ្មីៗនេះ អ្នកវិភាគផ្នែកសន្តិសុខសុវត្ថិភាពដ៏ល្បីល្បាញលោក Zhi Wang, Chaoge Liu និង Xiang Cui បានចេញផ្សាយនូវរបាយការណ៍មួយដែលមានឈ្មោះហៅថា EvilModel ដែលជាវិធីសាស្រ្តថ្មីដែលអ្នកវាយប្រើប្រាស់ក្នុងការចែកចាយមេរោគ malware ។ នៅក្នុងរបាយការណ៍នេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពនេះបង្ហាញថា វិធីសាស្រ្តនេះអាចលាក់មេរោគ malware ហើយគេចផុតពីការរកឃើញដោយ Tools សុវត្ថិភាព និងកម្មវិធីកម្ចាត់មេរោគថែមទៀត។

image

ក្រុមអ្នកស្រាវជ្រាវអះអាងថា ដើម្បីធ្វើការ Bypass ពីការរកឃើញបាននោះ ក្រុមហេគឃ័រលាក់មេរោគនេះនៅក្នុងកម្មវិធីជាច្រើនហើយដាក់អោយទាញយកនៅក្នុងសេវាកម្ម Twitter, GitHub និង blockchain ។ នៅក្នុងការស្រាវជ្រាវនេះ មេរោគ malware នេះអាចគេចផុតពីការចាប់របស់កម្មវិធីកម្ចាត់មេរោគបាន។

image

ដូចនេះ សូមអ្នកប្រើប្រាស់ធ្វើការអាប់ដេតទៅលើកម្មវិធីកម្ចាត់មេរោគជាប្រចាំដើម្បីអាចទប់ទល់ទៅនឹងមេរោគ malware ថ្មីៗដែលមានគោលដៅក្នុងការវាយប្រហារទៅលើអ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក៕