ព័ត៌មាន

Huawei P50 / Huawei P50 Pro ស្មាតហ្វូនប្រណិតជំនាន់ថ្មីបំផុតក្នុងការប្រើប្រាស់

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន Huawei P50 series ចំនួន 2 ម៉ូឌែលនោះគឺ Huawei P50 និង Huawei P50 Pro ដែលមានការឌីស្សាញរូបរាងយ៉ាងទាក់ទាញ និងសមត្ថភាពយ៉ាងខ្លាំងក្លាបំផុត។ ស្មាតហ្វូន Huawei P50 Series នេះមានអេក្រង់ Pill Punch Hole ។ ស្មាតហ្វូន P50 Pro មានគែមកោងជាមួយនឹងកញ្ចក់ការពារ nano-crystalline ដែលរឹងមាំជាងមុនក្នុងការប្រើប្រាស់ ហើយធន់នឹងការធ្លាក់ថែមទៀត។

 image

ស្មាតហ្វូន Huawei P50 មានអេក្រង់ទំហំ 6.5-inch FHD+ (2700 x 1224) OLED ជាមួយនឹងកម្រិត 90Hz refresh rate ។ វាមាន 1.03 billion colors, P3 wide color gamut, 1440Hz high-frequency PWM dimming និង 300Hz touch sampling rate ។ ស្មាតហ្វូននេះមានបន្ទះឈីប Qualcomm’s Snapdragon 888 processor ជាមួយនឹង​4G Modem រ៉េមទំហំ​ 8GB និងម៉េមូរីទំហំ 128GB/ 256GB និងទ្រទ្រង់នូវ NM memory card slot ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយគឺ 50MP f/1.8 RGB, 13MP f/2.2 ultrawide angle និង 12MP f/3.4 telephoto ជាមួយនឹង OIS ។ កាមេរ៉ាខាងមុខរបស់វាមានទំហំ 13MP f/2.4 ។ ស្មាតហ្វូន Huawei P50 នេះមាន 5x optical zoom និង 50x digital zoom និង XD Fusion Pro graphics engine ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4100mAh និងបច្ចេកវិទ្យា 66W fast wired charging ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 ។

image

បើនិយាយអំពីស្មាតហ្វូន Huawei P50 Pro នេះគឺមានអេក្រង់គែមកោងទំហំ 6.6-inch OLED ជាមួយនឹងកម្រិតភាពច្បាស់ 2700 x 1228, 120Hz refresh rate, 1440Hz PWM dimming និង 300Hz touch sampling rate ។ អេក្រង់របស់វាមានការទ្រទ្រង់នូវកម្រិតពណ៌ 1.07 billion colors និង P3 wide color gamut ។ ស្មាតហ្វូននេះមានបន្ទះឈីប Kirin 9000 និង Qualcomm’s Snapdragon 888។ P50 Pro មានកាមេរ៉ាគោល 2 គ្រាប់គឺ 50MP f/1.8 RGB sensor ជាមួយនឹង OIS និង 40MP f/1.6 Black/ White sensor ។ ស្មាតហ្វូននេះមានកាមេរ៉ា 13MP f/2.2 ultrawide angle និង 64MP f/3.5 telephoto ជាមួយនឹង OIS ថែមទៀត។ វាក៏មានកាមេរ៉ាខាងមុខទំហំ 13MP f/2.4 ដែលទ្រទ្រង់ទៅលើ autofocus និង AIS Anti-shake ផងដែរ។ ស្មាតហ្វូន P50 Pro នេះមាន 3.5x optical zoom, 20x hybrid zoom និង 100x digital zoom ផងដែរ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4360mAh ជាមួយនឹងបច្ចេកវិទ្យា 66W fast wired charging និង 50W wireless fast charging ៕