ព័ត៌មាន

Huawei Smart Selection Dessmann Smart Door Lock សោរទ្វារសុវត្ថិភាពដ៏ឆ្លាតវៃ

Huawei Smart Selection Dessmann Smart Door Lock គឺជាផលិតផលថ្មីដែលក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញថ្មីៗនេះ។ នេះគឺជាសោរទ្វារសុវត្ថិភាពឆ្លាតវៃដែលការពារកុំអោយមនុស្សដែលមិនមានសិទ្ធិចូលទៅក្នុងគេហដ្ឋានរបស់អ្នក។ ឧបករណ៍នេះអាចធ្វើការរក្សាទុកទិន្នន័យ និងអាចបញ្ជាគ្រប់គ្រងបានតាមរយៈកម្មវិធី Huawei Smart Life app ។ សោរទ្វារសុវត្ថិភាពនេះអាចអោយអ្នកប្រើប្រាស់បិទភ្លើង Wireless Speakers និងឧបករណ៍ជាច្រើនទៀត។

  image

វាក៏មានដៃទាញទ្វារបន្ទាន់មួយដែលនឹងប្រើប្រាស់នៅក្នុងពេលអាសន្នថែមទៀត។ Huawei smart lock នេះអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint scanner, Password Code protection ការប្រើប្រាស់កូនសោរ និងជាច្រើនទៀត៕

image