ព័ត៌មាន

ស្មាតហ្វូន Motorola Edge S Pro បង្ហាញខ្លួនជាផ្លូវការហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា​ Motorola បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួននៅក្នុងប្រទេសចិន ហើយពេលនេះស្មាតហ្វូននេះបង្ហាញខ្លួនជាផ្លូវការហើយ។ ស្មាតហ្វូន Edge S Pro បង្ហាញខ្លួនជាមួយនឹង periscope lens និងបន្ទះឈីប Snapdragon 870 ។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.7” OLED ជាមួយនឹងកម្រិតភាពច្បាស់ Full HD+, 1 billion colors និងកញ្ចក់ការពារ Gorilla Glass 5 ។ កាមេរ៉ារបស់ស្មាតហ្វូននេះមានទំហំ 108 MP sensor ជាមួយនឹងបច្ចេកវិទ្យា 9-in-1 pixel-binning technology និង f/1.9 aperture ថែមទៀត។ ស្មាតហ្វូននេះមានកាមេរ៉ា 8 MP telephoto lens ជាមួយនឹង 5x optical zoom និង 16 MP ជាមួយនឹង 119-degree FoV ថែមទៀត។

image

ស្មាតហ្វូន Edge 20 Pro នេះមានរ៉េមទំហំ 12 GB RAM និងម៉េមូរីទំហំ 256 GB storage ។ វាក៏នឹងមានប្រភេទទំហំ 6/128 GB, 8/128 GB, 8/256 GB និង 12/256 GB ។ ស្មាតហ្វូននេះចាប់ផ្តើមធ្វើការ Pre-order ហើយខណៈពេលដែលការលក់ជាផ្លូវការគឺនៅថ្ងៃទី 10 ខែសីហានេះ៕