ព័ត៌មាន

មេរោគថ្មី LemonDuck Malware កំពុងវាយប្រហារទៅលើប្រព័ន្ធប្រតិបត្តិការ Windows/ Linux ដើម្បីលួចទិន្នន័យសំខាន់ៗ

ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft រកឃើញនូវ version ថ្មីនៃមេរោគ LemonDuck ដែលអាចធ្វើការលួចទិន្នន័យ ការបង្កើតនូវ Backdoor និងសកម្មភាពវាយប្រហារជាច្រើនទៀតនៅលើកុំព្យូទ័ររបស់ជនរងគ្រោះ។ ក្រុមអ្នកស្រាវជ្រាវនៅក្នុងផ្នែក Microsoft 365 Defender Threat Intelligence បញ្ជាក់ថា សម្រាប់ version ថ្មីនៃមេរោគ LemonDuck នេះពិតជាមានគ្រោះថ្នាក់ខ្លាំងជាង version មុន។

image

ក្នុងពេលនេះ ប្រសិនបើអ្នកប្រើប្រាស់មិនបានអនុវត្តន៍នូវវិធានការណ៍សុវត្ថិភាពអោយបានខ្ជាប់ខ្ជួនទេនោះ ពួកគេអាចនឹងក្លាយជាជនរងគ្រោះនៃការវាយប្រហារដោយសារតែមេរោគនេះ។ សម្រាប់ version នេះអាចប្រើប្រាស់បាននៅលើប្រព័ន្ធប្រតិបត្តិការ Windows / Linux OS ហើយវាមានមុខងារថ្មីៗដូចជា៖

  • ការលួចទិន្នន័យសំខាន់

  • ការបិទទៅលើមុខងារសុវត្ថិភាពនៃប្រព័ន្ធ

  • ការចែកចាយ Phishing Emails

  • ការតម្លើងមេរោគ backdoor ដើម្បីវាយប្រហារនាពេលខាងមុខ

image

ក្រុមអ្នកស្រាវជ្រាវនៅក្នុងផ្នែក Microsoft 365 Defender Threat Intelligence ក៏ចាប់ផ្តើមដំណើរការមុខងារការពារសុវត្ថិភាពដែលប្រើប្រាស់ AI ជាច្រើនដើម្បីបញ្ឈប់នូវការវាយប្រហារពីមេរោគ LemonDuck នៅលើ Domains និង Platforms ជាច្រើនរបស់ខ្លួន។ ដូចនេះ សម្រាប់ក្រុមការងារសុវត្ថិភាពសូមធ្វើការស្វែងយល់អំពីការវាយប្រហារនេះអោយបានស៊ីជម្រៅជាមុនដើម្បីអាចដោះស្រាយទៅលើការវាយប្រហារដោយមេរោគ malware នេះ៕