ព័ត៌មាន

ក្រុមវាយប្រហារក្រុមហ៊ុន SolarWinds ចាប់ផ្តើមវាយប្រហារទៅលើការិយាល័យមេធាវីនៅក្នុងរដ្ឋចំនួន 27 នៅក្នុងសហរដ្ឋអាមេរិក

ថ្មីៗនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានអះអាងថា ក្រុមហេគឃ័រដែលនៅពីក្រោយការវាយប្រហារទៅលើក្រុមហ៊ុន SolarWinds បានចាប់ផ្តើមការវាយប្រហារទៅលើការិយាល័យមេធាវីនៅក្នុងរដ្ឋចំនួន 27 នៅក្នុងសហរដ្ឋអាមេរិក និងអាចចូលទៅប្រើប្រាស់នូវគណនីអ៊ីម៉ែលរបស់បុគ្គលិកនៃការិយាល័យទាំងនេះថែមទៀត។

image

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកទទួលស្គាល់ថា យ៉ាងហោចណាស់បុគ្គលិកជាង 80% ដែលប្រើប្រាស់នូវគណនី Microsoft 365 accounts បានទទួលរងនូវការវាយប្រហារនេះ។ ប្រធានការិយាល័យសន្តិសុខសុវត្ថិភាពបានរកឃើញនូវសកម្មភាពមិនប្រក្រតីចេញពីក្រុមហេគឃ័រដែលអាចចូលទៅកាន់ទិន្នន័យរបស់បុគ្គលិកជាច្រើនរបស់ខ្លួន។ ក្រសួងយុត្តិធម៌បញ្ជាក់ថា ក្រុមហេគឃ័រនេះគឺជាក្រុមដែលនៅពីក្រោយការវាយប្រហារក្រុមហ៊ុន SolarWinds នៅក្នុងខែធ្នូ ឆ្នាំ 2020 នេះ។

ការិយាល័យមេធាវីដែលរងគ្រោះដោយសារតែការវាយប្រហារពីហេគឃ័រនេះមាននៅក្នុងទីក្រុង New York, California, Columbia, Florida, Georgia, Kansas, Maryland, Montana, Nevada, New Jersey, North Carolina, Pennsylvania, Texas, Vermont, Virginia និង Washington ។ ក្រុមអ្នកវិភាគសន្តិសុខសុវត្ថិភាពរកឃើញថាទិន្នន័យដែលត្រូវហេគនេះមាន Sent Emails, Received Emails, Stored Emails និង Email Attachments ។ ពេលនេះ ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកក៏បន្តស៊ើបអង្កេតទៅលើការវាយប្រហារនេះផងដែរ៕