ព័ត៌មាន

ថេប្លេត Xiaomi Mi Pad 5 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 10 ខែសីហានេះ

យើងបានលឺព័ត៌មានជាច្រើនអំពីថេប្លេត Mi Pad 5 នៅក្នុងរយៈពេលជាច្រើនខែនេះ ហើយនៅថ្ងៃនេះ ក្រុមហ៊ុននេះបញ្ជាក់ថា ខ្លួននឹងប្រកាសបង្ហាញនូវថេប្លេត Mi Pad 5 នៅថ្ងៃទី 10 ខែសីហានេះ។ ក្រុមហ៊ុន Xiaomi មិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ថេប្លេត Mi Pad 5 នៅឡើយទេនៅក្នុងពេលនេះ ប៉ុន្តែក៏មានការចែករំលែកនៅលើ Weibo ថា ថេប្លេត Mi Pad 5 នឹងមានការទ្រទ្រង់ទៅលើប៊ិចផងដែរ។

image

ថេប្លេត Mi Pad 5 នេះមានតួខ្លួនធ្វើពីលោហធាតុ និងមានការទ្រទ្រង់នូវ LTE/5G connectivity ថែមទៀត។ ថេប្លេត Mi Pad 5 series នេះនឹងមាន 3 ប្រភេទគឺ Mi Pad 5, Mi Pad 5 Lite និង Mi Pad 5 Pro ។ ថេប្លេតនេះមានអេក្រង់ទំហំ 10.9″ IPS LCDs ជាមួយនឹងកម្រិត 120Hz refresh rate និង 240Hz touch sampling rate ។

image

ថេប្លេតនេះមានបន្ទះឈីប Snapdragon 870 ខណៈពេលដែលម៉ូឌែល Lite គឺមានបន្ទះឈីប Snapdragon 860 ។ ថេប្លេត Mi Pad 5 នេះគឺមានភ្ជាប់ជាមួយនឹង keyboard cover case សម្រាប់ដាក់ប៊ិចថែមទៀត៕

image