ព័ត៌មាន

ក្រុមហ៊ុន Amazon រងការពិន័យពាក់ព័ន្ធទៅនឹងការរំលោភបំពានឯកជនភាពទិន្នន័យសហភាពអ៊ឺរ៉ុប

ក្រុមហ៊ុន  Amazon.com Inc (AMZN.O) បានរងនូវការពិន័យទឹកប្រាក់ចំនួន $886.6 លានដុល្លារ (746 លានយូរ៉ូ) ពីសហភាពអ៊ឺរ៉ុបដោយសារតែការរំលោភបំពានទៅលើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅក្នុងច្បាប់  GDPR ។ គណៈកម្មការជាតិការពារទិន្នន័យរបស់ប្រទេសលុចសំបួ (CNPD) បានពិន័យក្រុមហ៊ុន Amazon កាលពីថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2021 នេះ។

image

តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon អោយដឹងថា ក្រុមហ៊ុននេះនឹងធ្វើការប្តឹងឧទ្ទរណ៍ទៅលើការពិន័យនេះ។ ការសម្រេចចិត្តរបស់ CNPD គឺមិនត្រឹមត្រូវនោះទេ។ ពាក់ព័ន្ធទៅនឹងរឿងនេះ CNPD នៅមិនទាន់ធ្វើការឆ្លើយតបទៅនឹងការអធិប្បាយរបស់អ្នកនាំពាក្យក្រុមហ៊ុននេះទេ។

បទបញ្ញត្តិការពារទិន្នន័យទូទៅរបស់សហភាពអ៊ឺរ៉ុប ឬ GDPR ទាមទារអោយក្រុមហ៊ុនជាច្រើនសុំការអនុញ្ញាតពីអ្នកប្រើប្រាស់ជាមុនសិនទើបអាចប្រើប្រាស់ទិន្នន័យឯកជនភាពរបស់ពួកគេបាន។ គួរបញ្ជាក់ផងដែរថា អ៊ឺរ៉ុបក៏បង្កើនការពិនិត្យយ៉ាងតឹងរឹងនៅលើក្រុមហ៊ុន Alphabet&#039s Google (GOOGL.O), Facebook Inc (FB.O), Apple Inc (AAPL.O) និង Microsoft Corp (MSFT.O) ពាក់ព័ន្ធទៅនឹងឯកជនភាពនេះ។ កាលពីខែធ្នូឆ្នាំមុននេះ អ៊ឺរ៉ុបក៏ពិន័យក្រុមហ៊ុន Google នូវទឹកប្រាក់ចំនួន $118.82 ដុល្លារពាក់ព័ន្ធទៅនឹងឯកជនភាពទិន្នន័យនេះផងដែរ៕