ព័ត៌មាន

Huawei Kids Learning Smart Screen អេក្រង់ឆ្លាតវៃសម្រាប់ការរៀនពីចម្ងាយរបស់កុមារ

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសបង្ហាញនូវអេក្រង់ឆ្លាតវៃមួយរបស់ខ្លួនដែលមានឈ្មោះហៅថា  Huawei Kids Learning Smart Screen ដែលល្អបំផុតនៅក្នុងការរៀនពីចម្ងាយដោយសារតែវាបំពាក់មកជាមួយនឹងកម្មវិធីជាច្រើនដែលពាក់ព័ន្ធទៅនឹងការអប់រំ។ វាមានកម្មវិធី Education Center, parent management, vision protection និង Smart learning ផងដែរ។

 image

អេក្រង់ឆ្លាតវៃនេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 ជាមួយនឹងអេក្រង់ទំហំ 10.4-inch IPS កាមេរ៉ាខាងក្រោយទំហំ 13MP កាមេរ៉ាខាងមុខទំហំ 8MP និង screen-to-body ratio82% ។ អេក្រង់នេះមាន 2 ទំហំគឺ 4GB/ 64GB និង 4GB/ 128GB ហើយវាមានថាមពលថ្មទំហំ 10995mAh និងបច្ចេកវិទ្យាសាកថ្ម 22.5W ថែមទៀត។ Kids Smart Screen នេះទ្រទ្រង់នូវ  Bluetooth 5.0 និង Wi-Fi connectivity ផងដែរ៕

image