ព័ត៌មាន

Huawei Children’s Watch 4 Pro នាឡិកាឆ្លាតវៃសម្រាប់កុមារ

ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសបង្ហាញនូវនាឡិកាឆ្លាតវៃរបស់ខ្លួនដែលមានឈ្មោះហៅថា Children’s Watch 4 Pro ។​ នេះគឺជានាឡិកាឆ្លាតវៃដែលមានមុខងារជាច្រើនសម្រាប់ការអប់រំ និងសុវត្ថិភាពរបស់កុមារថែមទៀត។ នាឡិកានេះមានកាមេរ៉ាខាងមុខ 5MP នៅលើអេក្រង់ 1.41-inch AMOLED touch screen និងរ៉េមទំហំ 1GB/8GB ហើយវាមាន 2 ពណ៌គឺពណ៌ខៀវ និងពណ៌ផ្កាឈូកជាមួយនឹងទម្ងន់ 57.5g ។

 image

នាឡិកានេះមានថាមពលថ្មទំហំ 800mAh ជាមួយនឹងការសាកថ្ម 20 នាទីបាន 50% ។ នាឡិកានេះមាន WLAN, Bluetooth និង mobile networks connectivity ហើយទ្រទ្រង់នូវ Voice Assistant ថែមទៀត។ វាក៏មានមុខងារការពារការជ្រាបទឹកផងដែរ៕

image