ព័ត៌មាន

Samsung Odyssey Neo G9 ម៉ូនីទ័រលេងហ្គេមដំបូងបំផុតរបស់ពិភពលោកដែលមានអេក្រង់ MiniLED

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសបង្ហាញនូវម៉ូនីទ័រលេងហ្គេមរបស់ខ្លួនដែលមានឈ្មោះហៅថា​ Odyssey Neo G9 ។ Odyssey Neo G9 គឺជាម៉ូនីទ័រលេងហ្គេមដំបូងបំផុតរបស់ពិភពលោកដែលមានអេក្រង់ MiniLED ដែលច្បាស់អស្ចារ្យបំផុត។ អេក្រង់កោង Quantum Mini-LED គឺមានកម្រិតភាពច្បាស់ដល់ទៅ 5K ហើយវាមាន​ ultra-wide 32:9 Aspect Ratio ។

image

ម៉ូនីទ័រ Samsung Odyssey Neo G9 ប្រើប្រាស់នូវ VA panel និង 2048 local dimming zones ហើយវាក៏ទទួលបាននូវវិញ្ញាបនបត្រ VDE (Germany) ថែមទៀត។ វាក៏មានការទ្រទ្រង់ទៅលើ HDR10 និង HDR10+ video content ផងដែរ។ ម៉ូនីទ័រលេងហ្គេមនេះទ្រទ្រង់ទៅលើ 240Hz refresh rate, auto low-latency mode និង Adaptive Sync ផងដែរ។ ម៉ូនីទ័រនេះមានរន្ធ HDMI 2.1 ports, 2x USB 3.0 ports និង 1 DisplayPort 1.4 ៕

image