ព័ត៌មាន

Samsung The Frame 2021 85-inch ទូរទស្សន៍អេក្រង់ធំដ៏ប្រណិត និងឆ្លាតវៃបំផុតក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics ទើបតែប្រកាសបង្ហាញនូវទូរទស្សន៍ម៉ូឌែលថ្មីរបស់ខ្លួននោះគឺ The Frame ដែលមានអេក្រង់ទំហំ 85-inch ធំបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 2021 នេះ។ ទូរទស្សន៍ស៊េរីថ្មីនេះមានអេក្រង់ 4K/QLED , HDR10, HDR10+ HLG និង 120Hz refresh rate ។ ទូរទស្សន៍ Samsung The Frame 2021 នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Tizen និងការទ្រទ្រង់នូវ Voice Assistant ថែមទៀត។

 image

វាមានរន្ធ HDMI 2.1 (4) និង USB (2) ports, 1x Ethernet port, Bluetooth 5.2 និង Wi-Fi 5 connectivity ។ វាក៏ផ្តល់នូវបទពិសោធន៍នៃការទស្សនា និងការស្តាប់ដ៏អស្ចារ្យបំផុត។ ទូរទស្សន៍ Frame TV នេះមានបន្ទះឈីប Quantum Processor 4K ហើយវាក៏មាន Art Store របស់ក្រុមហ៊ុន Samsung ក្នុងការបង្ហាញរូបភាពផ្នែកសិល្បៈដ៏ទាក់ទាញបំផុតថែមទៀត៕

image