ព័ត៌មាន

DJI Mini SE យន្តហោះដ្រូនរូបរាងតូច សមត្ថភាពខ្លាំងក្នុងការប្រើប្រាស់

ក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុននាំមុខគេទៅលើដ្រូនទើបតែប្រកាសបង្ហាញនូវផលិតផលថ្មីមួយរបស់ខ្លួនដែលមានឈ្មោះហៅថា DJI Mini SE ។ យន្តហោះដ្រូននេះអាចប្រើប្រាស់ជាមួយនឹង  accessories, backpacks និងឧបករណ៍ជាច្រើនទៀតបានផងដែរ។ DJI Mini SE នេះមានការទ្រទ្រង់នូវកាមេរ៉ាដែលមានកម្រិតភាពច្បាស់ 2.7K ដែលនេះមានន័យថាវាអាចថតវីដេអូកម្រិត 2.7K នៅក្នុង 30fps ជាមួយនឹង 4x digital zoom នៅពេលដែលថតកាមេរ៉ា 1080p ។

 image

ឧបករណ៍នេះក៏អាចថតរូបភាពទំហំ 12-megapixel នៅក្នុង jpeg format បានថែមទៀត។ Mini SE នេះប្រើប្រាស់នូវ 2.4GHz និង 5.8GHz bands ផងដែរ។ វាក៏មានសម្បកការពារ omnidirectional cover ដែលពង្រឹងទៅលើសុវត្ថិភាពក្នុងការហោះហើរផងដែរ។ គួរបញ្ជាក់ផងដែរថា យន្តហោះដ្រូននេះគឺមានទម្ងន់ 249g ដែលស្រាលមែនទែនក្នុងការប្រើប្រាស់ ហើយវាអាចហោះបាន 30 នាទីក្នុងការសាកថ្មម្តងផងដែរ៕

image