ព័ត៌មាន

Louis Vuitton UFO Wireless Speaker Horizon Light Up ឧបករណ៍បំពងសំឡេងដ៏ប្រណិតក្នុងការប្រើប្រាស់

ក្រុមហ៊ុន Louis Vuitton ដ៏ល្បីល្បាញរបស់ប្រទេសបារាំងថ្មីៗនេះទើបតែប្រកាសបង្ហាញនូវ Audio Accessories ថ្មីរបស់ខ្លួនដែលមានរូបរាងយ៉ាងប្រណិតបំផុតដែលមានឈ្មោះហៅថា Horizon Light Up ។ សម្រាប់ឧបករណ៍បំពងសំឡេងនេះមានរូបរាងដូចទៅនឹង UFO ថែមទៀត។ Horizon Light Up នេះគឺជាប្រភេទ Wireless Speaker ដែលមានការឌីស្សាញប្លែក និងទាន់សម័យគ្មានគូប្រៀបនោះទេ។

 image

សម្រាប់ Wireless Speaker នេះមានទម្ងន់ 1Kg កម្ពស់ 14cm និងអង្កត់ផ្ចិត 18cm ។ Horizon Light Up នេះគឺមានមុខងារក្នុងការគ្រប់គ្រងតាមរយៈកម្មវិធី Louis Vuitton Connect app ។ នៅក្នុងការសាកថ្មម្តង វាអាចប្រើប្រាស់បានដល់ទៅ 15 ម៉ោង។ Speaker នេះគឺមាន Universal Adaptor ដែលមាន 6 Plugs, 2x USB-C និង Travel Pouch ផងដែរ៕

image