ព័ត៌មាន

OPPO Watch 2 series នាឡិកាឆ្លាតវៃបំពាក់នូវ OS / Chipsets ដល់ទៅ 2

ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបតែប្រកាសបង្ហាញនូវនាឡិកាម៉ូឌែលថ្មីបំផុតរបស់ខ្លួននោះគឺ OPPO Watch 2 series ដែលមានបំពាក់នូវប្រព័ន្ធប្រតិបត្តិការភ្លោះ (Dual-OS) ថែមទៀត។ នាឡិកា​ OPPO Watch 2 series នេះមានអេក្រង់ hyperboloid 3D AMOLED ជាមួយនឹងគែមកោង និង Bezels ដែលពិតជាស្តើងមែនទែន។ អេក្រង់នេះគឺមានកម្រិត 60Hz refresh rate, 326 PPI និង 100% DCI-P3 color gamut ។

 image

នាឡិកានេះគឺមានបំពាក់នូវមុខនាឡិកាជាង 100 និងមាន 2 ទំហំក្នុងការជ្រើសរើសនោះគឺ 42mm និង 46mm ថែមទៀត។ នាឡិកានេះប្រើប្រាស់នូវបន្ទះឈីបចំនួន 2 នៅះគឺ Qualcomm Snapdragon Wear 4100 និង Apollo4s ។ នាឡិកានេះប្រើប្រាស់នូវ Dual-OS : ColorOS Watch ដែលផ្អែកនៅលើ Android និង RTOS ។ គួរបញ្ជាក់ផងដែរថា នាឡិកានេះមានការទ្រទ្រង់នូវ sports modes ការវាស់ទៅលើចង្វាក់បេះដូង ការតាមដានទៅលើការគេង ការតាមដានទៅលើការស្រមុក ការវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម និងជាច្រើនទៀត៕

image