ព័ត៌មាន

Xiaomi MIJIA Robot 2 ម៉ាស៊ីនបូមធូឡីឆ្លាតវៃក្នុងការប្រើប្រាស់

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសបង្ហាញនូវម៉ាស៊ីនបូមធូលីថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា  Xiaomi MIJIA Robot 2 ដែលបំពាក់នូវសេនស័រគេចផុតពីឧបសគ្គ និងបច្ចេកវិទ្យា LDS laser navigation ថែមទៀត។ Xiaomi MIJIA Robot 2 មានពណ៌សយ៉ាងទាក់ទាញ។ ឧបករណ៍  MIJIA Robot 2 នេះមានការឌីស្សាញរូបរាងមូល និងមានសេនស័រនៅគែមរបស់វា។ ក៏មានកម្រិតញ័រដល់ទៅ  10,000 ដែលមានប្រសិទ្ធិភាពក្នុងការសម្អាតបានយ៉ាងល្អ។

 image

កាន់តែពិសេសជាងនេះទៀតនោះ ឧបករណ៍នេះគឺមានបច្ចេកវិទ្យា LDS laser navigation ដែលអនុញ្ញាតអោយម៉ាស៊ីននេះអាចធ្វើការស្កេននូវឧបសគ្គនៅខាងមុខបានយ៉ាងមានប្រសិទ្ធិភាពថែមទៀត។ គួរបញ្ជាក់ផងដែរថា ម៉ាស៊ីនបូមធូលីនេះមានការទ្រទ្រង់នូវ  Xiaomi Smart Interconnection 2.0 នហិង XiaoAi voice Assistant ផងដែរ៕

image