ព័ត៌មាន

ក្រុមហ៊ុន Apple នឹងស្កេនគ្រប់ឧបករណ៍ទាំងអស់សម្រាប់ការរំលោភបំពានមាតិកាកុមារ – ប៉ុន្តែអ្នកជំនាញជាច្រើនមានការព្រួយបារម្ភអំពីឯកជនភាព

ក្រុមហ៊ុនបច្ចេកវិទ្យា​Apple នៅថ្ងៃព្រហស្បតិ៍នេះនិយាយថា ខ្លួននឹងប្រកាសបង្ហាញនូវមុខងារសុវត្ថិភាពថ្មីសម្រាប់កុមារនៅលើប្រព័ន្ធប្រតិបត្តិការ iOS, iPadOS, watchOS និង  macOS ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការពង្រីកទៅលើ Child Sexual Abuse Material (CSAM) នៅក្នុងសហរដ្ឋអាមេរិក។ ក្រុមហ៊ុន  iPhone និយាយថា ខ្លួននឹងចាប់ផ្តើមធ្វើការស្កេនទៅលើរូបភាពជាច្រើនដែលត្រូវបានចែករំលែកនៅលើគ្រប់ឧបករណ៍របស់ក្រុមហ៊ុន Apple ដែលផ្តោតទៅលើមាតិការំលោភបំពានកុមារដែលពួកគេធ្វើការអាប់ឡូតចូលទៅក្នុង  iCloud Photo និងតាមរយៈការប្រើប្រាស់នូវ  iMessage ។

image

បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការអាប់ដេតទៅលើកម្មវិធី Siri និង Search ដើម្បីស្វែងរកនូវប្រធានបទដែលមានការពាក់ព័ន្ធទៅនឹង  CSAM ។ ក្រុមហ៊ុន Apple ក៏មានមុខងារថ្មីមួយហៅថា  Communication Safety ដែលអាចប្រើប្រាស់បាននៅក្នុងមុខងារ Family Sharing ថែមទៀត។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ត្រូវគេរំពឹងថានឹងប្រើប្រាស់នូវគោលការណ៍មួយទៀតនោះគឺ cryptographic ដែលអនុញ្ញាតអោយក្រុមហ៊ុន Apple អាចធ្វើការបកប្រែនូវមាតិកានៃរូបភាពដែលមានការពាក់ព័ន្ធទៅនឹងការបំពានទៅលើកុមារ ហើយប្រសិនបើមានការឃើញនោះ ក្រុមហ៊ុន Apple នឹងបិទទៅលើ Accountរបស់អ្នកប្រើប្រាស់នោះ រួចបញ្ជូនទៅកាន់អ្នកអនុវត្តន៍ច្បាប់។ គួរបញ្ជាក់ផងដែរថា CSAM នេះនឹងត្រូវដាក់អោយដំណើរការនៅក្នុងសហរដ្ឋអាមេរិកនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដែលជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការ  iOS 15 និង macOS Monterey ៕