ព័ត៌មាន

Galaxy Watch4 series នាឡិកាឆ្លាតវៃក្នុងការប្រើប្រាស់ និងមិនអាចប្រើប្រាស់ជាមួយនឹងផលិតផលរបស់ Apple ទេ

នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ឆ្នាំនេះ ក្រុមហ៊ុន Samsung បានប្រកាសបង្ហាញនូវនាឡិកាថ្មីរបស់ខ្លួនដែលមានឈ្មោះហៅថា Galaxy Watch4 series ដែលមាន 2 ម៉ូឌែលសម្រាប់ធ្វើការជ្រើសរើសនោះគឺ Galaxy Watch4 និង Galaxy Watch4 Classic ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Wear OS 3 ចុងក្រោយបំផុតដែលជាកិច្ចសហការរវាងក្រុមហ៊ុន Google និង​Samsung ។

 image

សម្រាប់នាឡិកាថ្មីនេះមិនអាចប្រើប្រាស់ជាមួយនឹងផលិតផល iOS របស់​Apple ដូចទៅនឹងម៉ូឌែលជំនាន់មុនរបស់វាបាននោះទេ។ នាឡិកាថ្មីនេះអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូនដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ចាប់ពី Android 6.0 ឡើងទៅ។ នាឡិកា 2 ម៉ូឌែលនេះមានអេក្រង់ Super AMOLED ។ Galaxy Watch 4 មានប្រភេទ 40mm និង 44mm ខណៈពេលដែល Galaxy Watch 4 Classic មានប្រភេទ 42mm និង 46mm ។

image

នាឡិកា​ Watch 4 មានអេក្រង់ទំហំ 1.19-inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់​ 396 x 396 pixels ខណៈពេលដែលនាឡិកា Watch 4 Classic មានអេក្រង់ទំហំ 1.36-inch និងកម្រិតភាពច្បាស់​ 450 x 450 pixels ។ នាឡិកានេះមានបន្ទះឈីប Exynos W920 processor ចុងក្រោយបំផុតរបស់ក្រុមហ៊ុន Samsung ជាមួយនឹងដំណើរការ 5nm ។ វាមានការពង្រឹងទៅលើល្បឿន CPU លឿនជាងមុន 20% និង GPU លឿនជាងមុនដល់ទៅ 10 ដងថែមទៀត៕