ព័ត៌មាន

Bug ថ្មីនៅលើ Amazon Kindle អនុញ្ញាតអោយហេគឃ័រអាចប្លន់យកឧបករណ៍អេឡិចត្រូនិក eBook Reader របស់អ្នកបាន

ក្រុមហ៊ុន Amazon កាលពីដើមខែមេសានេះបានបង្ហាញនូវចំនុចរងគ្រោះដ៏គ្រោះថ្នាក់មួយនៅលើ Kindle e-book reader platform របស់ខ្លួនដែលអនុញ្ញាតអោយហេគឃ័រអាចធ្វើការគ្រប់គ្រងទៅលើឧបករណ៍របស់អ្នកប្រើប្រាស់ និងលួចយកនូវព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់បាន។

image

លោក Yaniv Balmas ប្រធានផ្នែកស្រាវជ្រាវសុវត្ថិភាពនៅក្នុងក្រុមហ៊ុន  Check Point និយាយថា “តាមរយៈការផ្ញើសារនូវ E-book ដែលមានមេរោគទៅកាន់អ្នកប្រើប្រាស់ Kindle នោះ ហេគឃ័រអាចលួចទិន្នន័យនៅក្នុងឧបករណ៍អ្នកប្រើប្រាស់បាន។” បញ្ហានេះត្រូវបានគេរាយការណ៍ទៅកាន់ក្រុមហ៊ុន Amazon នៅក្នុងខែកុម្ភៈឆ្នាំ 2021 នេះ ហើយក្រុមហ៊ុន Amazon ក៏បានធ្វើការជួសជុលជាមួយនឹង  5.13.5 version ទៅលើ Kindle firmware នៅក្នុងខែមេសា ឆ្នាំ 2021 នេះ។

image

ក្រុមអ្នកវាយប្រហារបានធ្វើការកេងប្រវ័ញ្ចទៅលើចន្លោះប្រហោងនេះតាមរយៈការផ្ញើនូវ E-Book ដែលមានមេរោគទៅកាន់ជនរងគ្រោះហើយនៅពេលដែលបើកទៅលើឯកសារនេះ មេរោគនឹងឆ្លងទៅកាន់ឧបករណ៍នេះហើយហេគឃ័រអាចគ្រប់គ្រងទៅលើ  Amazon account ហើយក៏អាចធ្វើការបម្លែងនូវ Kindle នេះទៅជា Bot មួយក្នុងការវាយប្រហារទៅលើ Local Network របស់ជនរងគ្រោះដែលជាគោលដៅបាន។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមករានេះ ក្រុមហ៊ុន Amazon បានធ្វើការជួសជុលទៅលើចំនុចខ្សោយស្រដៀងគ្នាមួយទៀតដែលមានឈ្មោះហៅថា “KindleDrip” ដែលអនុញ្ញាតអោយអ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងទៅលើឧបករណ៍របស់ជនរងគ្រោះជាច្រើនបានតាមរយៈការចែកចាយ E-Book ដែលមានមេរោគទៅកាន់គោលដៅជាច្រើនដើម្បីគ្រប់គ្រងទៅលើឧបករណ៍នោះ៕