ព័ត៌មាន

Samsung Galaxy Z Fold 3 ស្មាតហ្វូនបត់បានជំនាន់ទី 3 ដ៏ទាក់ទាញ និងទ្រទ្រង់នូវ S Pen

នៅក្នុងព្រឹត្តិការណ៍ Unpacked 2021 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Z Fold 3 ដែលជាម៉ូឌែលបត់បានចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូន Samsung Galaxy Z Fold 3 នេះមានអេក្រង់ខាងក្រៅទំហំ 6.2 inch ដែលមានកម្រិតភាពច្បាស់ 2262 x 832 pixels ខណៈពេលដែលអេក្រង់បត់បានខាងក្នុងរបស់វាគឺមានទំហំ 7.6 inch AMOLED ជាមួយនឹងកម្រិតភាពច្បាស់​ 2208 x 1768 pixels ។

 image

អេក្រង់នេះមានកម្រិតល្បឿន 120Hz high refresh rate ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 10 megapixel ខណៈពេលដែលអេក្រង់ខាងក្នុងរបស់វាគឺមានកាមេរ៉ាខាងក្រោមអេក្រង់ទំហំ 4 megapixel ផងដែរ។ ស្មាតហ្វូន Galaxy Z Fold 3 មានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានកាមេរ៉ាគោលទំហំ 12 megapixel។ ស្មាតហ្វូននេះមានបន្ទះឈីប Qualcomm Snapdragon 888 SoC រ៉េមទំហំ 12GB និងម៉េមូរីទំហំ 256 GB UFS 3.1 storage ។​ស្មាតហ្វូនដែលអាចបត់បាននេះគឺមានថាមពលថ្មទំហំ 4,400mAh ក៏ទ្រទ្រង់នូវបច្ចេកវិទ្យា 25W fast charging ផងដែរ៕