ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ​ Windows 11 នឹងដាក់អោយប្រើប្រាស់ដោយមិនមានការទ្រទ្រង់ Android apps នោះទេ

មុខងារពិសេសមួយនៅក្នុងចំនោមមុខងារជាច្រើននៅលើប្រព័ន្ធប្រតិបត្តិការ Windows 11 នោះគឺសមត្ថភាពនៅក្នុងការដំណើរការនូវ Android apps ។ យ៉ាងណាមិញ នៅក្នុងការប្រកាសនៅលើវេបសាយរបស់ Microsoft នោះនិយាយថា មុខងារនៃការទ្រទ្រង់នូវ Android apps​នឹងមិនទាន់ដាក់អោយដំណើរការនោះទេនៅក្នុងថ្ងៃទី 5 ខែតុលានោះ។

image

ដំណឹងដែលល្អនោះទេគឺថា លក្ខណៈសម្បត្តិជាច្រើនទៀតនៅលើប្រព័ន្ធប្រតិបត្តិការ Windows 11​នេះនឹងដាក់អោយប្រើប្រាស់ដូចជា UI, Start menu និងមុខងារនៃការពង្រឹងទៅលើការលេងហ្គេមជាច្រើនទៀត៕

image