ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A03s បង្ហាញខ្លួននៅក្នុងចក្រភពអង់គ្លេសនៅក្នុងតម្លៃ £139

រយៈពេល ២ សប្តាហ៍បន្ទាប់ពីការប្រកាសនៅក្នុងទីផ្សារសកល ក្រុមហ៊ុន Samsung ក៏បាននាំយកនូវស្មាតហ្វូន Galaxy A03s ទៅកាន់ទីផ្សារនៃចក្រភពអង់គ្លេស។ ស្មាតហ្វូននេះមានតម្លៃលក់រាយ £139 ហើយវាអាចរកទិញបាននៅលើវេបសាយរបស់ Samsung និងដៃគូរបស់ក្រុមហ៊ុននេះចាប់ពីថ្ងៃទី 24 ខែកញ្ញានេះ។

image

ស្មាតហ្វូន  A03s នេះមានអេក្រង់ទំហំ  6.5-inch LCD ជាមួយនឹងកម្រិតអេក្រង់ HD+, Helio P35 chipset និងថាមពលថ្មទំហំ  5,000 mAh ។​ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP, 2MP macro និង  2MP depth module ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 5MP។ វាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង រន្ធដោតកាសស្តាប់ និង One UI 3.1 Core ផ្អែកនៅលើ Android 11 ថែមទៀត៕

image