ព័ត៌មាន

ក្រុមហ៊ុន Motorola បញ្ចេញនូវ Business Edition versions​សម្រាប់ស្មាតហ្វូន Edge 20 និង Edge 20 Lite

ក្រុមហ៊ុន​ Motorola ទើបតែបន្ថែមស្មាតហ្វូន Edge 20 និង Edge 20 Lite នៅក្នុងបញ្ជីស្មាតហ្វូន Business Edition ។​ស្មាតហ្វូននេះគឺមានផ្នែក Hardware ដូចគ្នា ប៉ុន្តែវាមានការពង្រឹងទៅលើសុវត្ថិភាពល្អជាង។ ស្មាតហ្វូននេះមានការប្រើប្រាស់នូវបច្ចេកវិទ្យា ThinkShield technology របស់ក្រុមហ៊ុន Lenovo ដើម្បីការពារមេរោគ malware, phishing attack និង network attack ផងដែរ។

image

ថ្មីៗនេះ ក្រុមហ៊ុននេះបានសហការជាមួយនឹងក្រុមហ៊ុន Zimperium ក្នុងការពង្រឹងទៅលើ ThinkShield តាមរយៈការប្រើប្រាស់នូវ machine learning ដើម្បីគ្រប់គ្រងទៅលើឧបករណ៍នេះ និងការវិភាគទៅលើការគំរាមកំហែងជាច្រើន។ ស្មាតហ្វូន Business Edition នេះមានការអាប់ដេត OS ពីរដង និងការអាប់ដេតសុវត្ថិភាពរយៈពេល ៣ ឆ្នាំ។

image

ស្មាតហ្វូននេះក៏មានមុខងារ always online mode ដែលអាចធ្វើការ Login ពីចម្ងាយ និងធ្វើការគ្រប់គ្រងនៅលើស្មាតហ្វូននេះ។ អ្នកអាចរកទិញស្មាតហ្វូន Motorola Edge 20 series Business Edition នេះបាននៅលើវេបសាយរបស់ក្រុមហ៊ុន Motorola ៕