ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ចាប់ផ្តើមចូលក្នុងអាជីវកម្មរថយន្តអេឡិចត្រូនិច

ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បានប្រកាសជាផ្លូវការអំពីការចុះបញ្ជីក្រុមហ៊ុនថ្មីរបស់ខ្លួននោះគឺ Xiaomi EV Inc ។ តាមរយៈឈ្មោះនេះ ក្រុមហ៊ុននេះមានគោលដៅក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារផលិតរថយន្តអេឡិចត្រូនិច។ ក្រុមហ៊ុននេះក៏ទើបតែទិញយកក្រុមហ៊ុន DeepMotion ដែលធ្វើការនៅលើបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិផងដែរ។

image

វាហាក់ដូចជាក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi ចង់ប្រកួតប្រជែងនៅក្នុងទីផ្សារនេះតាមរយៈការវិនិយោគទឹកប្រាក់ចំនួន 1.5 ពាន់លានដុល្លារអាមេរិក ហើយក្រុមហ៊ុននេះបានជួលបុគ្គលិកច្រើនជាង 300 នាក់រួចហើយផងដែរ។ ក្រុមហ៊ុននេះមានគម្រោងក្នុងការបន្ថែមទឹកប្រាក់ចំនួន 1.5 ពាន់លានដុល្លារអាមេរិកទៀតនៅក្នុងរយៈពេល ១០ ឆ្នាំទៀត។

image

យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននៅមិនទាន់បង្ហាញព័ត៌មានច្រើនអំពីរថយន្តអេឡិចត្រូនិចរបស់ខ្លួននោះទេ។ ប៉ុន្តែយើងអាចដឹងថា ក្រុមហ៊ុននេះនឹងផ្តោតខ្លាំងទៅលើការផ្តល់ដំណោះស្រាយនៃ Hardware និង Software សម្រាប់ទីផ្សារផលិតរថយន្តធំៗផងដែរ៕