ព័ត៌មាន

Realme Pad រូបរាងស្តើង ទម្ងន់ស្រាលនឹងបង្ហាញខ្លួននៅថ្ងៃទី 9 ខែកញ្ញានេះ

Realme Pad នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 9 ខែកញ្ញានេះ ហើយនៅថ្ងៃដដែលនេះក្រុមហ៊ុននេះនឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន 8i និង 8s 5G ។ ថេប្លេត Realme Pad នេះមានកម្រាស់ 6.9mm ប៉ុន្តែទម្ងន់របស់វានៅមិនទាន់ទម្លាយនោះទេ។

image

ក្រុមហ៊ុន Realme និយាយថា ថេប្លេតដំបូងបំផុតរបស់ស្មាតហ្វូននេះនឹងមានអេក្រង់ធំច្បាស់កម្រិតរោងកុន សំឡេងអស្ចារ្យនិងបច្ចេកវិទ្យាសាកថ្មលឿនថែមទៀត។ ប៉ុន្តែក្រុមហ៊ុន Realme នៅមិនទាន់ទម្លាយអំពីទំហំថាមពលថ្មរបស់ថេប្លេត Realme Pad នេះទេ។

image

នៅលើ Geekbench មានការទម្លាយថា ថេប្លេត Realme Pad នេះនឹងមានបន្ទះឈីប Helio G80 SoC, Android 11 និង 4GB RAM ។​ វាអាចនឹងមានទំហំ 6GB RAM ជាមួយនឹង  64GB storage ផងដែរ។ ថេប្លេត Realme Pad នេះមានអេក្រង់ទំហំ 10.4″ កាមេរ៉ាខាងមុខ និងខាងក្រោយទំហំ 8MP រន្ធដោត microSD card slot, 7,100 mAh, USB-C port ។ ថេប្លេតនេះមាន 2 ពណ៌គឺពណ៌ប្រផេះ និងពណ៌មាស៕