ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy M52 5G នឹងបង្ហាញខ្លួននៅថ្ងៃទី 19 ខែកញ្ញានេះ

បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Amazon នៅក្នុងប្រទេសឥណ្ឌាអោយដឹងថា ស្មាតហ្វូន Samsung Galaxy M ស៊េរីថ្មីនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 19 ខែកញ្ញានេះ។ ស្មាតហ្វូននេះគឺមានឈ្មោះហៅថា Galaxy M52 5G ។ ស្មាតហ្វូននេះមានអេក្រង់កម្រិតដល់ទៅ 120Hz ។

image

បើនិយាយអំពី CPU របស់វាគឺលឿនជាងមុនដល់ទៅ 55% ហើយការបែកធ្លាយមុននេះបញ្ជាក់ថា នេះគឺជាបន្ទះឈីប Snapdragon 778G chipset ។ ស្មាតហ្វូន Galaxy M52 5G នេះនឹងមានថាមពលថ្មទំហំ 5,000mAh ក្នុងការប្រើប្រាស់ផងដែរ៕

image

image