ព័ត៌មាន

កាសស្តាប់ Apple AirPods 3 ស្ថិតនៅក្នុងការផលិត

បន្ទាប់ពីមានការបែកធ្លាយជាច្រើនទៅលើកាសស្តាប់ AirPods 3 នៅដើមឆ្នាំ 2021 នេះ យើងមានការភ្ញាក់ផ្អើលមែនទែនដែលក្រុមហ៊ុន Apple នៅមិនទាន់ប្រកាសបង្ហាញនូវកាសស្តាប់នេះទេនៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន iPhone 13 នៅក្នុងសប្តាហ៍នេះ។

image

តាមការបញ្ចាក់របស់ Digitimes នោះ កាសស្តាប់នេះនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ខណៈពេលដែលក្រុមហ៊ុននេះក៏ចាប់ផ្តើមនូវការផលិតរបស់ខ្លួនផងដែរ។ សម្រាប់ព័ត៌មានលម្អិតនៃកាសស្តាប់នេះនៅមិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាមិញ តម្លៃរបស់កាសស្តាប់ AirPods 3 មានតម្លៃខ្ពស់ជាងកាសស្តាប់ AirPods 2 ជាក់ជាមិនខាន៕ 

image