ព័ត៌មាន

កាសស្តាប់ DIZO Buds Z TWS នឹងបង្ហាញខ្លួននៅថ្ងៃទី 23 ខែកញ្ញានេះ

DIZO គឺជាម៉ាកយីហោដំបូងបំផុតរបស់ក្រុមហ៊ុន realme TechLife ecosystem ដែលប្រកាសបង្ហាញខ្លួននៅក្នុងខែឥណ្ឌានៅក្នុងខែឧសភានេះ ហើយក្រុមហ៊ុននេះក៏បានប្រកាសបង្ហាញនូវផលិតផលជាច្រើនប្រភេទដែលក្នុងនោះក៏មានកាសស្តាប់ផងដែរ។ ក្រុមហ៊ុននេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវកាសស្តាប់ DIZO Buds Z TWS នៅថ្ងៃទី 23 ខែកញ្ញានេះ។

image

ខណៈពេលដែលក្រុមហ៊ុន DIZO មិនទាន់បានទម្លាយអំពីតម្លៃរបស់កាសស្តាប់ Buds Z នៅឡើយទេនោហ ក្រុមហ៊ុននេះនិយាយថា “ការប្រកាសបង្ហាញនូវកាសស្តាប់ DIZO Buds Z គឺជាការនាំយកនូវផលិតផលកម្សាន្តដ៏ពេញនិយមនៅក្នុងប្រទេសនេះ។ ការស្តាប់នេះគឺពិតជាអង្រួនចិត្តអ្នកស្រឡាញ់តន្រ្តី និងអ្នកដែលចូលចិត្តបច្ចេកវិទ្យា។”

image

ក្រុមហ៊ុន DIZO  ក៏បង្កើតនូវទំព័រផលិតផលថ្មីមួយសម្រាប់កាសស្តាប់ Buds Z នៅលើវេបសាយផ្លូវការរបស់ខ្លួនដែលមានការបង្ហាញអំពីការឌីស្សាញ និងមុខងារសំខាន់ៗជាច្រើនថែមទៀត។ កាសស្តាប់ Buds Z នេះមានច្រើនពណ៌ក្នុងការជ្រើសរើសនោះគឺពណ៌ Onyx, Leaf និង Pearl ។ កាសស្តាប់ Buds Z  នេះមាន Bluetooth 5.0 connectivity និង IPX4 ផងដែរ៕