ព័ត៌មាន

ប្រទេសចិនកំណត់អោយក្មេងក្រោម 14 ឆ្នាំលេងកម្មវិធី TikTok ត្រឹមតែ 40 នាទីក្នុងមួយថ្ងៃ

ពេលនេះ កម្មវិធីកម្សាន្ត TikTok នៅក្នុងប្រទេសចិននាំយកនូវមុខងារ  “teenage mode”  ដែលនឹងកំណត់នូវពេលវេលាសម្រាប់ក្មេងក្រោមអាយុ 14 ឆ្នាំអោយចំណាយលេងកម្មវិធីនេះត្រឹមតែ 40 នាទីក្នុងមួយថ្ងៃប៉ុណ្ណោះ។ក្រុមហ៊ុន  ByteDance ប្រកាសថា វិធានការណ៍នេះនឹងអនុវត្តចំពោះកម្មវិធី Douyin (កម្មវិធីស្រងៀង TikTok) សម្រាប់ក្មេងដែលមានអាយុក្រោម 14 ឆ្នាំដែលបានចុះឈ្មោះជាមួយនឹងឈ្មោះពិតរបស់ពួកគេ។

image

ក្មេងៗក៏មិនអាចប្រើប្រាស់កម្មវិធី Douyin នេះបានដែរចាប់ពីម៉ោង 10 យប់ដល់ម៉ោង 6 ព្រឹក។ ក្រុមហ៊ុន  ByteDance ក៏ជម្រុញអោយឪពុកម្តាយជួយកូនៗក្នុងការចុះឈ្មោះពិត ឬជួយចុចបើកដំណើរការមុខងារ  “teenage mode” ។ ក្រុមហ៊ុន ByteDance នៅមិនទាន់បញ្ជាក់អំពីការអនុវត្តវិធានការសម្រាប់ក្មេងដែលមិនប្រើប្រាស់ឈ្មោះពិតនៅឡើយទេ។

image

បន្ថែមពីនេះទៀតនោះ កម្មវិធីនេះនឹងនាំយកនូវមាតិកាថ្មីចាប់ពីផ្នែកវិទ្យាសាស្រ្ត សារៈមន្ទីរ ការតាំងពិពណ៌សិល្បៈ និងទេសភាពធម្មជាតិដើម្បីបំផុសគំនិតក្មេងៗផងដែរ។ ការដាក់កំហិតក្នុងការប្រើប្រាស់នូវកម្មវិធី TikTok និង Douyin នេះគឺជាវិធានការបន្ទាន់មួយរបស់ក្រុមហ៊ុន​ByteDance ដើម្បីឈានទៅដល់បទបញ្ជាដ៏មានសក្តានុពលនាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តនេះអាចនឹងជម្រុញអោយវេទិកាអ៊ីនធឺរណិតផ្សេងទៀតដែលមានមាតិកាវីដេអូកម្សាន្តខ្លីៗអាចដាក់នូវការកំហិតណាមួយស្រដៀងគ្នានេះផងដែរ៕