ព័ត៌មាន

Apple iPhone 13 និង iPhone 13 Mini មាន notch តូចជាងមុន កម្លាំងម៉ាស៊ីនកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់

ស្មាតហ្វូនស៊េរីថ្មី iPhone 13 និង iPhone 13 Mini បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងការឌីស្សាញរូបរាងថ្មីប្លែក និងស្រស់ស្អាតមែនទែន។ ស្មាតហ្វូនទាំងពីរនេះមានការឌីស្សាញជាមួយនឹង notch តូចជាងមុន និងប្រើប្រាស់ជាមួយនឹង Face ID ផងដែរ។ ស្មាតហ្វូន iPhone 13 Mini នេះមានអេក្រង់ទំហំ 5.4-inch ខណៈពេលដែលស្មាតហ្វូន iPhone 13 មានអេក្រង់ទំហំ 6.1-inch ។​ស្មាតហ្វូនទាំងពីរនេះមានអេក្រង់ Super Retina Display ការពារដោយកញ្ចក់ Ceramic Shield ។

image

ស្មាតហ្វូននេះមានពណ៌ Pink, Blue, Midnight, Starlight និង (Product) RED ។ iPhone 13 ទាំងពីរនេះប្រើប្រាស់នូវបន្ទះឈីប Apple A15 Bionic ដែលប្រើប្រាស់នូវស្ថាបត្យកម្ម 5nm Chip ។ CPU នេះលឿនជាងមុន 50% និង GPU លឿនជាងមុន 30% ។ ស្មាតហ្វូនទាំងពីរនេះមានការបំពាក់នូវមុខងារ Cinematic Mode, Night mode, Portrait mode, Deep Fusion, Smart HDR 4 និង Photographic Styles ផងដែរ។ iPhone 13 series ទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម 20W fast wired charging, 15W MagSafe wireless charging និង 7.5W Qi wireless charging ៕

image