ព័ត៌មាន

Apple iPhone 13 Pro និង Pro Max បំពាក់អេក្រង់កម្រិត 120Hz កាមេរ៉ាល្អជាងមុន និងថាមពលថ្មប្រើប្រាស់យូរជាងមុន

ក្រុមហ៊ុន Apple ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូន iPhone 13 Pro និង iPhone 13 Pro Max ដែលមានកម្រិត Refresh Rate ខ្ពស់ក្នុងការប្រើប្រាស់។ iPhone 13 Pro​នេះមានអេក្រង់ 120Hz ProMotion ដែលអាចធ្វើការកែប្រែពីកម្រិត 10Hz និង 120Hz បាន iPhone 13 Pro មានអេក្រង់ទំហំ 6.1-inch Super Retina XDR ខណៈពេលដែលស្មាតហ្វូន iPhone 13 Pro Max មានអេក្រង់ទំហំ 6.7-inch ។

 image

កញ្ចក់អេក្រង់របស់ស្មាតហ្វូននេះការពារដោយ Ceramic Shield និងមាន notch តូចជាងមុនផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Apple A15 Bionic chipset​ ។ ស្មាតហ្វូន iPhone 13 Pro និង iPhone 13 Pro Max នេះមានកាមេរ៉ាទំមហំ 12MP f/1.8 ultrawide angle ជាមួយនឹង 120° field of view, 12MP f/2.8 telephoto ជាមួយនឹង 3x optical zoom/ 15x digital zoom និង 12MP f/1.5 wide ផងដែរ។ iPhone 13 Pro និង iPhone 13 Pro Max ប្រើប្រាស់នូវ​ lightning connector ផងដែរ។ ស្មាតហ្វូននេះមានពណ៌ Sierra Blue, Silver, Gold​និង Graphite ។ ស្មាតហ្វូននេះមានទំហំ 128GB, 256GB, 512GB និង1TB ៕

image