ព័ត៌មាន

Apple Watch Series 7 ស្មាតវ៉ចមានរូបរាងឌីស្សាញថ្មី និងប្រព័ន្ធប្រតិបត្តិការ watchOS 8

ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវស្មាតវ៉ច Watch Series 7 ដែលមានគែម Bezels ស្តើង អេក្រង់ធំជាងមុន និងអក្សរធំជាងមុនដល់ទៅ 50% បើធៀបទៅនឹងនាឡិកា Apple Watch Series 6 ។ Apple Watch Series 7 នេះមានមុខនាឡិកាថ្មីៗចាច្រើន ហើយវាមាន 2 ទំហំសម្រាប់ជ្រើសរើសនោះគឺ 41mm និង 45mm ។

 image

នាឡិកានេះក៏មាន IP6X សម្រាប់ការពារទឹក និងធូលីផងដែរ។ Apple Watch Series 7 នេះប្រើប្រាស់នូវ watchOS 8 ចុងក្រោយបំផុត ហើយវាសាកថ្មតាម USB-C ដែលការសាកថ្មម្តងប្រើប្រាស់បាន 18 ម៉ោង។ ក្រុមហ៊ុន Apple និយាយថា ការសាកថ្មត្រឹមតែ 8 នាទីអាចប្រើប្រាស់បាន 8 ម៉ោង។ វាក៏មានមុខងារថ្មី Outdoor Cycling និង Fall Support ផងដែរ។ នាឡិកា Apple Watch Series 7 មាន 5 ពណ៌ដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើស៕

image