ព័ត៌មាន

Apple iPad 9th Gen ថេប្លេតជំនាន់ថ្មីពង្រឹងទៅលើល្បឿនដំណើរការ និងកាមេរ៉ាដ៏អស្ចារ្យ

ថ្មីៗនេះ​ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញវត្តមានរបស់ថេប្លេត iPad 9th Gen របស់ខ្លួន។ ថេប្លេតនេះមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីន កាមេរ៉ាកាន់តែល្អជាងមុន និងប្រព័ន្ធប្រតិបត្តិការ iPadOS 15 ផងដែរ។ iPad ថ្មីនេះមានអេក្រង់ 10.2-inch Retina ជាមួយនឹងគែម Bezel ស្តើង ហើយវាក៏បំពាក់នូវ Touch ID ថែមទៀត។ បន្ថែមពីនេះទៀតនោះ វាក៏មានមុខងារ True Tone ដែលអាចធ្វើការកែប្រែពន្លឺដោយស្វ័យប្រវត្តិថែមទៀត។

image

ក្រុមហ៊ុន Apple បំពាក់នូវបន្ទះឈីប A13 chipset ដែលក្រុមហ៊ុន Apple អះអាងថា​វាមានល្បឿនលឿនជាងមុន 20% បើធៀបទៅនឹង CPU, GPU និង Neural Engine ។ ថេប្លេតនេះមានកាមេរ៉ាខាងមុខទំហំ 12MP sensor និងកាមេរ៉ាខាងក្រោយទំហំ 8MP sensor ។ iPad 9th Gen នេះអាចប្រើប្រាស់បានជាមួយនឹង Apple Pencil និង Apple Smart Keyboard ហើយប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iPadOS 15 ។ ថេប្លេតនេះមាន 2 ពណ៌គឺ Silver និង Space Gray ៕

image