ព័ត៌មាន

Apple iPad Mini រូបរាងឌីស្សាញថ្មី រន្ធសាកថ្ម USB-C និងទ្រទ្រង់នូវបច្ចេកវិទ្យា 5G

iPad Mini គឺជាថេប្លេតថ្មីរបស់ក្រុមហ៊ុន Apple ដែលមានការឌីស្សាញរូបរាងថ្មី ជាមួយនឹងគែម Bezel ស្តើង អេក្រង់ធំជាងមុន ហើយវាក៏បំពាក់នូវរន្ធសាកថ្ម USB-C និងទ្រទ្រង់នូវបច្ចេកវិទ្យា​5G ថែមទៀត។ iPad Mini ថ្មីនេះមានអេក្រង់ទំហំ 8.3-inch ខណៈពេលដែលថេប្លេតជំនាន់មុននេះមានអេក្រង់ទំហំត្រឹមតែ 7.9-inch ប៉ុណ្ណោះ។ ថេប្លេតនេះមានអេក្រង់ Liquid Retina Display និងទ្រទ្រង់នូវ Touch ID នៅលើប៊ូតុង Power ផងដែរ។

image

iPad Mini នេះមានកាមេរ៉ាមុខទំហំ 12MP ultrawide sensor និងកាមេរ៉ាខាងក្រោយទំហំ 12MP f/1.8 sensor ជាមួយនឹង focus pixelsដែលអាចថតវីដេអូកម្រិត 4K ផងដែរ។ សម្រាប់ CPU របស់វាគឺលឿនជាងមុនដល់ទៅ 40% និង GPU របស់វាគឺលឿនជាងមុនដល់ទៅ 80% ។ iPad Mini ថ្មីនេះទ្រទ្រង់នូវ 5G និង Wi-Fi 6 ហើយវាក៏អាចប្រើប្រាស់បានជាមួយនឹង Apple Pencil ផងដែរ៕

image