ព័ត៌មាន

ប្រទេស លីទុយអានី បានស្នើអោយប្រជាជនឈប់ប្រើស្មាតហ្វូនរបស់ចិន ដោយសារការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព

ថ្មីៗនេះ យោងតាមការចេញផ្សាយរបស់ស្ថាប័នព័ត៌មានធំៗនៅលើពិភពលោក បានអោយដឹងថា ក្រសួងការពារជាតិរបស់ប្រទេសលីទុយអានីបានផ្តល់អនុសាសន៍ អោយអ្នកប្រើប្រាស់ជាច្រើន នៅក្នុងការទិញស្មាតហ្វូនរបស់ចិនយកមកប្រើប្រាស់ ហើយប្រសិនបើទិញស្មាតហ្វូនរបស់ចិនហើយ សូមបោះវាចោលទៅ ដោយសារតែពួកគេរកឃើញនូវការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពជាច្រើននៅលើស្មាតហ្វូនទាំងនេះ។

 image

 ស្ថាប័នសន្តិសុខអ៊ីនធឺរណិតរបស់ប្រទេសនេះ បាននិយាយកាលពីថ្ងៃអង្គារ៍កន្លងទៅនេះថា ស្មាតហ្វូន Flagship Xiaomi គឺមានសមត្ថភាពក្នុងការផ្ញើនូវទិន្នន័យ ដែលបានអ៊ីនគ្រីបនេះ ទៅកាន់ Server នៅក្នុងប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Xiaomi នៅមិនទាន់ធ្វើការឆ្លើយតបទៅនឹងការស្នើសុំការអធិប្បាយពី Reuters នោះទេ។  មជ្ឍមណ្ឌលខាងលើនេះ បានបន្តនិយាយថា “វាពិតជាសំខាន់ខ្លាំងណាស់ មិនមែនត្រឹមតែសម្រាប់ប្រទេសលីទុយអានីនោះទេ ប៉ុន្តែគឺសម្រាប់ប្រទេសទាំងអស់ដែលប្រើប្រាស់នូវឧបករណ៍ Xiaomi។”

image

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Margiris Abukevicius បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា “សូមបញ្ឈប់ការទិញស្មាតហ្វូនរបស់ចិន ហើយប្រសិនបើទិញស្មាតហ្វូនហើយនោះ សូមបោះស្មាតហ្វូននោះចោលទៅ។” គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរបស់ប្រទេសលីទុយអានី និងប្រទេសចិនគឺមានការថមថយខ្លាំងមែនទែនជាពិសេសនៅពេលដែលខែមុននេះ ប្រទេសចិនបានដកឯកអគ្គរដ្ឋទូតប្រទេសលីទុយអានីនៅក្នុងទីក្រុងប៉េកាំងនោះ៕