ព័ត៌មាន

ស្មាតហ្វូន OnePlus 9 RT នឹងចាប់ផ្តើមលក់នៅថ្ងៃទី 19 ខែតុលានេះ

ថ្មីៗនេះ ក្រុមហ៊ុន  OnePlus បានប្រកាសថា ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវស្មាតហ្វូន OnePlus 9 RT នៅថ្ងៃទី 13 ខែតុលានេះ ហើយនៅថ្ងៃនេះ ក្រុមហ៊ុននេះបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះហើយ។ ស្មាតហ្វូន OnePlus 9 RT នេះនឹងមានបន្ទះឈីប Snapdragon 888 SoC ជាមួយនឹងរ៉េម  LPDDR5 RAM និងUFS 3.1 storage ។​

image

ស្មាតហ្វូននេះនឹងមានអេក្រង់ 120Hz E4 ថាមពលថ្ម  4,500 mAh និងបច្ចេកវិទ្យាសាកថ្ម 65W charging ។ យើងនៅមិនទាន់ដឹងអំពីចំនួនរ៉េមនៅឡើយទេ។ ប៉ុន្តែស្មាតហ្វូននេះនឹងមានរ៉េមទំហំ 8GB/ 12GB ។ ស្មាតហ្វូន 9 RT នេះនឹងមាន 2 ពណ៌សម្រាប់ធ្វើការជ្រើសរើស ហើយវាអាចធ្វើការ Pre-order បាននៅថ្ងៃទី 13 ខែតុលានេះ ហើយការលក់ស្មាតហ្វូននេះគឺនៅថ្ងៃទី 19 ខែតុលានេះ។

image

អតិថិជនអាចធ្វើការ Pre-order ទៅលើស្មាតហ្វូន OnePlus 9 RT នេះបាននៅលើវេបសាយ JD.com និង Suning.com ។ ស្មាតហ្វូន9 RT នេះនឹងមានកាមេរ៉ា 50MP ៕