ព័ត៌មាន

នាឡិកា Amazfit GTR 3 Pro, GTR 3 និង GTS 3 បង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា

នាឡិកា Amazfit GTR 3 Pro, GTR 3 និង GTS 3 បានទម្លាយកាលពីសប្តាហ៍មុននេះនៅក្នុងប្រទេសឥណ្ឌា។ នាឡិកា​ GTS 3 និង GTR 3 មានតម្លៃ NR13,999 ($185/€160) ខណៈពេលដែល GTR 3 Pro មានតម្លៃ INR18,999 ($255/€220) ។ GTR 3 នេះមានពណ៌ Thunder Black និង Moonlight Grey ខណៈពេលដែលម៉ូឌែល Pro មានពណ៌ Infinite Black និង Brown Leather ។ GTS 3 មានពណ៌ Graphite Black, Terra Rosa និង Ivory White។

image

នាឡិកាទាំង 3 នេះអាចរកទិញបាននៅលើវេបសាយ Amazfit ហើយអ្នកក៏អាចទិញនាឡិកា GTR 3 នៅលើវេបសាយ Flipkart ហើយ GTS 3 និង GTR 3 Pro អាចរកទិញបាននៅលើវេបសាយ Amazon.in ។ GTR 3 Pro នេះមានអេក្រង់ទំហំ 1.45″ Ultra HD AMOLED ថាមពលថ្ម 450 mAh មុខងារការពារការជ្រាបទឹក 5 ATM និង Alexa ផងដែរ។ GTR 3 Pro ប្រើប្រាស់នូវ Zepp OS ថែមទៀត៕

image