ព័ត៌មាន

កាសស្តាប់ Beats Fit Pro នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែវិច្ឆិកានេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ AirPods 3 TWS នាពេលថ្មីៗនេះ ហើយរបាយការណ៍ថ្មីនេះទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះក៏នឹងបញ្ចេញនូវកាសស្តាប់ Beats Fit Pro TWS នៅថ្ងៃទី 01 ខែវិច្ឆិកាខាងមុខនេះផងដែរ។

image

ព័ត៌មានទម្លាយចេញពី 9to5Mac បញ្ជាក់ថា កាសស្តាប់ Beats Fit Pro នេះគឺស្រដៀងគ្នាទៅនឹងកាសស្តាប់ Beats Studio Buds ដែលបង្ហាញខ្លួនកាលពីប៉ុន្មានខែមុននេះ។ កាសស្តាប់ Fit Pro នេះនឹងមានមុខងារ Active Noise Cancellation (ANC) និងបន្ទះឈីប Apple&#039s H1 chip ហើយវាអាចប្រើប្រាស់បានជាមួយនឹងឧបករណ៍ Apple និង Siri បាន។

image

កាសស្តាប់ Fit Pro នេះមាន Class 1 Bluetooth និង accelerometer ដើម្បីកាត់បន្ថយនូវសំឡេងរំខានពីខាងក្រៅផងដែរនៅពេលដែលប្រើប្រាស់នូវ microphone ។ កាសស្តាប់នេះអាចប្រើប្រាស់បានរយៈពេល 6 ម៉ោង៕