ព័ត៌មាន

ក្រុមហ៊ុន Samsung ប្រកាសបង្ហាញស្មាតហ្វូន Galaxy Z Flip3 និង Watch4 series Bespoke Edition

ពេលនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវស្មាតហ្វូន Galaxy Z Flip3 Bespoke Edition និង Galaxy Watch4 series Bespoke Studio ។ Galaxy Bespoke Studio នេះអនុញ្ញាតអោយអ្នកអាចធ្វើការជ្រើសរើសពណ៌នៅផ្នែកខាងមុខ ខាងក្រោយ និងគែមរបស់ស្មាតហ្វូននេះ។ នៅលើគែមនេះអ្នកអាចដាក់ពណ៌ខៀវ ផ្កាឈូក លឿង ស និងខ្មៅ។

image

Bespoke Studio នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្រា្តលី បារាំង កូរ៉េខាងត្បូង។ ក្រុមហ៊ុន Samsung មានគម្រោងក្នុងការពង្រីកទីផ្សារទៅកាន់កន្លែងជាច្រើនទៀត។ Samsung Galaxy Z Flip3 Bespoke Edition នេះគឺមានតម្លៃចាប់ផ្តើមពី $1,100 ៕

image