នៅក្នុងព្រឹត្តិការណ៍ Unpacked Part 2 របស់ក្រុមហ៊ុន Samsung បាននាំយកនូវវត្តមាននៃ Bespoke របស់ស្មាតហ្វូន Galaxy Z Flip3 និង Galaxy Watch4 series ដែលអនុញ្ញាតអោយអ្នកអាចធ្វើការឌីស្សាញឧបករណ៍នេះទៅតាមចិត្តរបស់អ្នកបាន។ ក្រុមហ៊ុនSamsung បានសហការជាមួយនឹង Maison Kitsuné សម្រាប់វត្តមានរបស់ Galaxy Watch4 និង Galaxy Buds2 ផងដែរ។
Galaxy Watch4 Kitsuné Edition គឺមាន 40mm Bluetooth-only version ផងដែរ។ នាឡិកានេះប្រើប្រាស់នូវ One UI Watch 3 ។ Samsung ក៏បន្ថែមនូវមុខងារថ្មីៗជាច្រើននៅលើនាឡិកា Watch4 series ផងដែរ។
សម្រាប់ Galaxy Buds2 Maison Kitsuné Edition វិញនោះគឺមានពណ៌ Moonrock Beige ។ Galaxy Buds2 Maison Kitsuné Edition គឺមានតម្លៃ $249.99 ខណៈពេលដែល Galaxy Watch4 Maison Kitsuné Edition មានតម្លៃ $399.99 ៕