ព័ត៌មាន

ការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S21 FE 5G ត្រូវទម្លាយ

ថ្មីៗនេះ វាមានការបែកធ្លាយជាច្រើនអំពីស្មាតហ្វូន Samsung Galaxy S21 FE ជាមួយនឹងការឌីស្សាញរូបរាងរបស់វា។ ស្មាតហ្វូន Galaxy S21 FE 5G នេះនឹងមានអេក្រង់ទំហំ 6.4-inch FHD+ 120 Hz AMOLED អេក្រង់ punch-hole នៅកណ្តាល រ៉េមទំហំ 6GB និងកាមេរ៉ាខាងក្រោយ​ 3 គ្រាប់ដែលមានទំហំ 64MP, ultrawide និង depth sensor ។ សម្រាប់កាមេរ៉ាខាងមុខរបស់វាគឺមានទំហំ 32MP។

image

ស្មាតហ្វូននេះនឹងមានបន្ទះឈីប Snapdragon 888 ឬ Exynos 2100 ។ វានឹងមានពណ៌ white, Lavender, Cream និង Black ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,500 mAh និងបច្ចេកវិទ្យាសាកថ្ម 15W charging  ស្មាតហ្វូននេះនឹងមានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ៕

image