ព័ត៌មាន

Samsung Galaxy Watch 4 PXG Golf Edition នាឡិកាឆ្លាតវៃម៉ូឌែលពិសេសសម្រាប់អ្នកចូលចិត្តកីឡាវាយកូនហ្គោល

ក្រុមហ៊ុន Samsung ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវម៉ូឌែលពិសេសមួយនៃនាឡិកា Galaxy Watch 4 ដែលមានឈ្មោះហៅថា Galaxy Watch 4 PXG Golf Edition សម្រាប់អ្នកគាំទ្រជាច្រើនរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។ នាឡិកា Galaxy Watch 4 PXG Golf Edition នេះគឺជាកិច្ចសហការជាមួយនឹងក្រុមហ៊ុន PXG ដែលជាម៉ាកយីហោផ្នែកកីឡាវាយកូនហ្គោលដ៏ល្បីល្បាញបំផុត។

 image

នៅក្នុងប្រអប់ Galaxy Watch 4 PXG Golf Edition មានភ្ជាប់ជាមួយនឹងកាបូបស្បែកប្រណិត PXG, កូនបាល់ PXG, ខ្សែនាឡិកា​ PXG និងមុខនាឡិកា​ 3 PXG ផងដែរ។ កាបូបស្បែក PXG នេះផលិតពីស្បែកគោ 100% ហើយកូនបាល់កូនហ្គោល PXG ផលិតពីដែកអ៊ីណុកជាមួយនឹងឡូហ្គោ PXG ។ ខ្សែនាឡិកានេះជាប្រភេទ Silicone ដែលធន់ក្នុងការបែកញើសនៅពេលហាត់ប្រាណ ហើយវាក៏អាចប្រើប្រាស់ជាមួយនឹងកម្មវិធី Smart Caddie app ជាមួយនឹងមុខវិជ្ជានៃការបង្រៀនទៅលើការវាយកូនហ្គោលដល់ទៅ 40,000 ផងដែរ។ នាឡិកានេះមាន 2 ទំហំគឺ 40mm និង 44mm ៕

image