ព័ត៌មាន

ក្រុមហ៊ុន MediaTek និង AMD ប្រកាសបង្ហាញនូវបន្ទះឈីប RZ600 series Wi-Fi 6E chips

ជាមួយនឹងការប្រកាសបង្ហាញនូវបន្ទះឈីប Dimensity 9000 flagshipសម្រាប់ស្មាតហ្វូននោះ ក្រុមហ៊ុន MediaTek និង AMD ក៏ប្រកាសបង្ហាញនូវបន្ទះឈីប Wi-Fi 6E chips សម្រាប់ប្រើប្រាស់នៅលើ Laptops និង PCs ដែលមានឈ្មោះហៅថា AMD RZ600 series ។ បន្ទះឈីបនេះប្រើប្រាស់នូវ MediaTek Filogic 330P chipset ដែលទ្រទ្រង់នូវ 2×2 Wi-Fi 6 (2.4/5GHz) និង Wi-Fi 6E (6GHz 7.125GHz) ដែលមានល្បឿន 2.4Gbps និង 160MHz channel bandwidth ។

image

សម្រាប់ AMD RZ608 នេះមានល្បឿន 1.2Gbps និង 80MHz channel bandwidth ។ Wi-Fi chips នេះមានបច្ចេកវិទ្យា power amplifier (PA) និង low noise amplifier (LNA) technology ដើម្បីគ្រប់គ្រងទៅលើការប្រើប្រាស់ថាមពលផងដែរ។ បន្ទះឈីប AMD RZ600 series Wi-Fi 6E chips ថ្មីនេះនឹងប្រើប្រាស់នៅលើ​PCs និង Laptops នៅឆ្នាំ 2022 នេះ៕

image