ព័ត៌មាន

សហរដ្ឋអាមេរិកចោទប្រកាន់ហេគឃ័រអ៊ឺរ៉ង់ 2 នាក់ដែលបានគំរាមអ្នកបោះឆ្នោតនៅក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ 2020

ថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់ហេគឃ័រ 2 នាក់សញ្ជាតិ្តអ៊ីរ៉ង់ពាក់ព័ន្ធទៅនឹងការគំរាមកំហែង និងការផ្សព្វផ្សាយព័ត៌មានមិនពិតនៅក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ 2020 តាមរយៈការចូលទៅទទួលព័ត៌មានសម្ងាត់របស់អ្នកបោះឆ្នោតនៅលើគេហទំព័របោះឆ្នោតរបស់រដ្ឋ។

image

ហេគឃ័រដែលចោទប្រកាន់ 2 ​នាក់នេះមានឈ្មោះ  Seyyed Mohammad Hosein Musa Kazemi វ័យ 24 ឆ្នាំនិង​ Sajjad Kazemi វ័យ 27 ឆ្នាំពីបទសមគំនិតក្នុងការប្រព្រឹត្តិការក្លែងបន្លំនៅលើកុំព្យូទ័រ ការគំរាមដល់អ្នកបោះឆ្នោត និងការលួចប្រើប្រាស់កុំព្យូទ័រដោយគ្មានការអនុញ្ញាត។

គោលដៅនៃយុទ្ធនាការនេះគឺដើម្បីលុបបំបាត់ទៅលើទំនុកចិត្តនៃសុចរិតភាពនៃប្រព័ន្ធបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក និងដើម្បីសាបព្រួសភាពមិនចុះសម្រុងគ្នានៃជនជាតិអាមេរិក។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) និយាយថា ហេគឃ័រទាំង 2 នាក់នេះគឺធ្វើការជាអ្នកម៉ៅការអោយក្រុមហ៊ុនអ៊ីរ៉ង់មួយឈ្មោះហៅថា Emennet Pasargad ឬ Eeleyanet Gostar ។ នៅក្នុងយុទ្ធនាការនេះ Kazemi និង  Kazemi ប៉ុនប៉ងក្នុងការគ្រប់គ្រងទៅលើប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតនៅលើរដ្ឋចំនួន 11 នៅចន្លោះខែកញ្ញា និងតុលាឆ្នាំ 2020 ៕