ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Vivo Y21T ត្រូវទម្លាយ!

ស្មាតហ្វូន vivo Y21T ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅថ្ងៃទី 3 ខែមករានេះជាមួយនឹងបន្ទះឈីប Snapdragon 680 chipset ។ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន  Y21T ពេលនេះបែកធ្លាយនៅលើអនឡាញផងដែរ។ ស្មាតហ្វូន​vivo Y21T នេះមានអេក្រង់ទំហំ 6.58” LCD ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ ។

image

ស្មាតហ្វូននេះមានអេក្រង់ waterdrop notch8 MP selfie ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 50 MP f/1.8 main + 2 MP f/2.4 bokeh + 2 MP f/2.4 macro ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 680 chipset រ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB ។

image

ស្មាតហ្វូន Y21T នេះមាន  FunTouch OS 12 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 12 ។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 5,000 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម 18W fast charging តាមរយៈរន្ធដោតថ្ម  USB-C port ។ ស្មាតហ្វូននេះនឹងមានតម្លៃប្រហែលជា INR16,490 ៕