ព័ត៌មាន

Xiaomi Wireless Car Charger Pro ឆ្នាំងសាកក្នុងរថយន្តទ្រទ្រង់ដល់ទៅ 50W

ក្រុមហ៊ុន Xiaomi ថ្មីៗនេះទើបតែប្រកាសបង្ហាញនូវឆ្នាំងសាកឆ្លាតវៃ wireless car charger សម្រាប់រថយន្តដែលមានឈ្មោះហៅថា Xiaomi Wireless Car Charger Pro ។ ឆ្នាំងសាកនេះទ្រទ្រង់នូវ 50W fast wireless charging ដែលពិតជាខ្លាំងក្លាបំផុតក្នុងការប្រើប្រាស់។​ សម្រាប់ wireless car charger របស់ក្រុមហ៊ុន Xiaomi នេះអាចប្រើប្រាស់ជាមួយនឹងស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន  Xiaomi, Samsung និង Apple ។

 image

ក្រុមហ៊ុននេះនិយាយថា wireless charger នេះត្រូវបានឌីស្សាញឡើងសម្រាប់ប្រើប្រាស់ជាមួយនឹងដៃម្ខាងបាន។ អ្នកប្រើប្រាស់អាចដោះស្មាតហ្វូននេះចេញបានចេញពីជើង Stand នេះបានតាមរយៈការចុចនៅលើប៊ូតុងនៅលើគែមរបស់ឧបករណ៍នេះ។ វាក៏អាចធ្វើការលំងាកបានផងដែរ។ សម្រាប់ accessory នេះប្រើប្រាស់ជាមួយនឹង USB-Type C និង USB Type-A ៕

image