ព័ត៌មាន

Noise ColorFit Caliber ឧបករណ៍តាមដានទៅលើកម្រិត SpO2 និងត្រួតពិនិត្យលើសីតុណ្ហភាពនៃរាងកាយ

ថ្មីៗនេះ ក្រុមហ៊ុន Noise បានប្រកាសបង្ហាញនូវឧបករណ៍ឆ្លាតវៃថ្មីរបស់ខ្លួនឈ្មោះថា  ColorFit Caliber ដែលមានអេក្រង់ទំហំ 1.69-inch full-touch flat LCD ភ្ជាប់មកជាមួយនឹងមុខនាឡិកាចំនួន 150 និងមានមុខងារ Sports Modes ច្រើនជាង 60 ថែមទៀត។ វាក៏មានមុខងារថែរក្សាសុខភាពជាច្រើនទៀតផងដែរ។

 image

Noise ColorFit Caliber ក៏មានមុខងារក្នុងការវាស់ទៅលើចង្វាក់បេះដូង វាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម ការតាមដានទៅលើការគេង ការគ្រប់គ្រងទៅលើស្ត្រេស និងការគ្រប់គ្រងទៅលើសីតុណ្ហភាពក្នុងឈាមផងដែរ។ Noise ColorFit នេះមានភ្ជាប់ជាមួយនឹង IP68 សម្រាប់ការពារការជ្រាបទឹក ហើយការសាកថ្មម្តងគឺប្រើប្រាស់បានដល់ទៅ 15 ថ្ងៃ៕

image