ព័ត៌មាន

Redmi Smart TV X 2022 50-inch ទូរទស្សន៍រូបរាងថ្មីសមត្ថភាពកាន់តែឆ្លាតវៃ

ថ្មីៗនេះ ក្រុមហ៊ុន  Xiaomi ទើបតែប្រកាសបង្ហាញវត្តមានទូរទស្សន៍ឆ្លាតវៃ​ Redmi Smart TV X 2022 50-inch នៅលើវេបសាយ JD.com ។ ទូរទស្សន៍នេះមានអេក្រង់ 50-inch 4K ជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 3840 x 2160 pixels, 120Hz refresh rate និង 120Hz MEMC ។ វាក៏ទ្រទ្រង់ទៅលើ  178-degree viewing angle និង  DCI-P3 94% color gamut ផងដែរ។

 image

ទូរទស្សន៍នេះក៏មានភ្ជាប់ជាមួយនឹងបន្ទះឈីប Cortex-A73 quad-core CPU និងក្រាហ្វិកកាត Mali-G52 MC1 GPU រ៉េមទំហំ 3GB និងម៉េមូរីទំហំ 32GB ។ វាក៏មាន 2×12.5W speakers ថែមទៀត។ Redmi Smart TV X 2022 នេះមានរន្ធ 2x  HDMI 2.0 (eARC),1x  HDMI 2.1 port (4K 120Hz), 1x AV, 1x  ATV/DTMB, 2x USB, 1x S/PDIF, 1x RJ-45 និង 4x mic arrays ផងដែរ៕

image