ព័ត៌មាន

ក្រុមអ្នកស្រាវជ្រាវជាច្រើនរកឃើញនូវការវាយប្រហារមេរោគថ្មីទៅលើប្រព័ន្ធរដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែន

ក្រុមអ្នកស្រាវជ្រាវនិយាយថា ថ្មីៗនេះ មេរោគ malware មួយបានបំផ្លាញនូវប្រព័ន្ធកុំព្យូទ័ររដ្ឋាភិបាលជាច្រើនគ្រឿងនៅក្នុងប្រទេសអ៊ុយក្រែនចាប់ពីថ្ងៃទី 13 ខែមករាដោយប្រើប្រាស់នូវយុទ្ធសាស្រ្តស្រដៀងគ្នាទៅនឹងមេរោគ NotPetya ដែលធ្លាប់ប្រើប្រាស់ក្នុងការវាយប្រហារទៅលើអ៊ុយក្រែននៅក្នុងឆ្នាំ 2017 ។ មេរោគ NotPetya ក៏បណ្តាលអោយមានការខូចខាតទឹកប្រាក់ច្រើនជាង 10 ពាន់លានដុល្លារអាមេរិកនៅជុំវិញពិភពលោក។

image

អ្នកវិភាគរបស់ទីភ្នាក់ងារចារកម្ម  Cisco’s Talos និយាយថា មេរោគ NotPetya គួរតែក្លាយជាការជូនដំណឹងមួយរួចមកហើយសម្រាប់ប្រទេសអ៊ុយក្រែនអោយមានការប្រុងប្រយ័ត្នខ្លាំងជាងមុន។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី 14 ខែមករានេះ វេបសាយរបស់ទីភ្នាក់ងារជាច្រើនរបស់ប្រទេសអ៊ុយក្រែនរងការខូចខាត។ វាមានការវាយប្រហារដោយមេរោគ malware មួយដែលមានឈ្មោះហៅថា WhisperGate ដែលបានបំផ្លាញទិន្នន័យរបស់កុំព្យូទ័រ Workstation ចំនួន 7 និងម៉ាស៊ីន Server ជាច្រើនទៀត។

នៅក្នុងការវាយប្រហារទាំងនេះគឺទាមទារប្រាក់លោះចំនួន $10,000 នៅក្នុង Bitcoin ។ ក្រុមអ្នកស្រាវជា្រវរបស់ Talos និយាយថា មេរោគ WhisperGate គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងមេរោគ ransomware ពីមុនដែលមានគោលដៅក្នុងការវាយប្រហារកំទេចទៅលើ master boot record (MBR) ជាជាងការធ្វើកូដនីយកម្ម។ ភាពខុសគ្នារបស់មេរោគ WhisperGate គឺឌីស្សាញឡើងនៅក្នុងគោលដៅក្នុងការបំផ្លាញកំទេចចោលតែម្តង៕